នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក អ៊ូ ជួបកុសល ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកំពង់ឆ្នាំង និងមន្រ្តីជំនាញ បានចូលរួមកិច្ចប្រជុំពិភាក្សាស្ដីពីការបំពាក់មុខងារគ្រប់គ្រងសេដ្ឋកិច្ចនៅថ្នាក់រាជធានី ខេត្ត ដល់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីតំណាងក្រុមការងារពាក់ព័ន្ធ និងមន្ទីរ សហវ រាជធានី ខេត្តទាំងអស់ ក្រោមអធិបតីភាព ឯកឧត្តម មាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ